We TV Cambodia

សុខភាព ខួរក្បាល

តើអ្នកដឹងទេ? ទម្លាប់ទាំងនេះ អាចបំផ្លាញសុខភាពខួរក្បាលរបស់អ្នក

ដោយ៖ស្រីពេជ្រ រូបភាព ឯកសារ   ការបង្កើតទម្លាប់ល្អអាចចំណាយពេលមិនលើសពីសាមសិបថ្ងៃទេ ប៉ុន្តែការកម្ចាត់ចោលទម្លាប់អាក្រក់មួយអាចចំណាយពេលយូរ។ ពេលខ្លះយើងមិនដឹងថា សកម្មភាពដែលយើងធ្វើរាល់ថ្ងៃនេះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលរបស់យើងទេ។ ប្រសិនបើអ្នកបន្តទម្លាប់ដដែលៗ ដែលអាចផ្ដល់ផលមិនល្អដល់ខួរក្បាលអ្នក ថ្ងៃមុខទៅអ្នកនឹងប្រឈមនឹងបញ្ហាជាមិនខាន។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកគួរជៀសវាង ដើម្បីការពារការខូចខាតសុខភាពខួរក្បាល៖ ១) រំលងអាហារពេលព្រឹក មានមនុស្សជាច្រើនដែលមានទម្លាប់មិនញុាំអាហារពេលព្រឹក ព្រោះគិតថាវាមិនចាំបាច់ណាស់ណាទេ។ តាមការពិតទៅ អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតប្រចាំថ្ងៃ …