We TV Cambodia

សុខភាព ក្រសួងសុខាភិបាល

អ្នកកំពុងសម្រាកព្យាបាលកូវីដ១៩ ទូទាំងប្រទេសសល់តែ០៣នាក់ប៉ុណ្ណោះ

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថាគិតត្រឹមថ្ងៃ២៧ មេសា ឆ្នាំ២០២០ នេះ​កម្ពុជានៅមានអ្នកជំងឺកូវីដ១៩ ចំនួន០៣ តែប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្ត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលក្នុងថ្ងៃនេះ។ អ្នកជំងឺកូវីដ១៩ ចំនួន០៣ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលពីសំណាក់គ្រូពេទ្យជំនាញខ្មែរ នៅតាមមន្ទីរពេទ្យ ដោយក្នុងនោះមានអ្នកជំងឺជាស្រ្តីចំនួន០១នាក់ និងបុរសចំនួន០២នាក់។ ដោយឡែក សម្រាប់អ្នកបានជាសះស្បើយពីជំងឺនេះសរុបមានចំនួន១១៩នាក់ គិតជាភាគរយគឺ៩៧,៥៤%នៃអ្នកជំងឺសរុបក្នុងប្រទេស ក្នុងនោះមានស្រ្តី៣៧នាក់…

អ្នកជាសះស្បើយកូវីដ១៩មានរហូតដល់១១៧នាក់ ខណៈរកឃើញ៧នាក់បន្ថែមទៀត

ដោយ៖ពេជ្រ ភ្នំពេញ៖ មកទល់ពេលនេះក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ចំនួន៧នាក់ទៀត ដែលធ្វើឲ្យអ្នកជាសះស្បើយកើនដល់១១៧នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងថ្ងៃ២៥ មេសា ឆ្នាំ ២០២០។ អ្នកជំងីកូវីដ១៩ចំនួន៧នាក់ បានទទួលការព្យាបាលជាសះស្បើយ ដែលក្នុងនោះមានបុរសជនជាតិម៉ាឡេសុី១នាក់ បុរសជនជាតិខ្មែរ១នាក់ ស្រ្តីជនជាតិខ្មែរ១នាក់ ស្រ្តីជនជាតិវៀតណាម២នាក់ និងស្រ្តីជនជាតិចិន២នាក់។ គិតមកទល់ពេលនេះ កម្ពុជានៅសល់តែអ្នកជំងឺកំពុងសម្រាកព្យាបាលតែ ០៥…

កម្ពុជាមិនមានអ្នកជាសះស្បើយ និងអ្នកវិជ្ជមានកូវីដថ្មីទេ

ដោយ៖ពេជ្រ ភ្នំពេញ៖ សម្រាប់លទ្ធផលនាថ្ងៃ២២ មេសា ឆ្នាំ​២០២០ ក្រសួងបានឲ្យដឹងថាគ្មានករណីព្យាបាលជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីទេ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា គ្មានករណីជាសះស្បើយ និងករណីអ្នកឆ្លងកូវីដថ្មីនោះទេ។ ចំណែកឯចំនួនអ្នកជាសះស្បើយ គឺសរុបចំនួន១១០នាក់ មានស្រ្តី៣១នាក់ និងបុរស៧៩នាក់ បើគិតជាភាគរយគឺស្មើ៩០,១៦% ធៀបនឹងអ្នកមានវីរុសសរុប។ ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្តគឺមានចំនួន១២ដដែល…

ក្រសួងសុខាភិបាលកម្ពុជា ធ្វើវិភាគសំណាករកកូវីដ១៩ បានច្រើនជាងបណ្ដាប្រទេសមួយចំនួនក្នុងអាស៊ាន

ដោយ៖ពេជ្រ ភ្នំពេញ៖ បើតាមទិន្នន័យពីក្រសួងសុខាភិបាល បានឲ្យដឹងថាកម្ពុជាបានធ្វើតេស្តរកកូវីដ១៩ បានច្រើនជាងគេក្នុងចំណោមបណ្ដាប្រទេសមួយចំនួនក្នុងអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននាព្រឹកថ្ងៃ២០ មេសា ឆ្នាំ​២០២០។ ក្រសួងសុខាភិបានបានបញ្ជាក់ថា ចំនួនសរុបវត្ថុសំណាកដែលបានធ្វើវិភាគ ទាំងអស់ចំនួន ៩,៧៩២សំណាក សម្រាប់ទូទាំងប្រទេស គិតចាប់ពីខែមករា ឆ្នាំ​២០២០ មកដល់ថ្ងៃ១៩ មេសា ឆ្នាំ​២០២០។ បន្ថែមពីនេះ ក្នុងចំណោមប្រជាជនមួយលាននាក់…

ក្នុងមួយថ្ងៃក្រសួងសុខាភិបាលអាចធ្វើតេស្តរកអ្នកសង្ស័យថាឆ្លងកូវីដបាន៤០០ទៅ៥០០នាក់

ដោយ៖ពេជ្រ ភ្នំពេញ៖ បើតាម ប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ក្នុងមួយថ្ងៃយើងអាចធ្វើតេស្តរកអ្នកផ្ទុកវិជ្ជមានកូវីដ១៩ បានចន្លោះពី៤០០ ទៅ៥០០ នៅប៉ាស្ទ័រ និង១០០ ទៀតនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ។ លោកជំទាវបន្តថា សមត្ថភាពពិនិត្យបានប៉ុន្នឹង ហើយបច្ចុប្បន្ន យើងអាចគ្រប់គ្រងស្ថានការណ៍បាន​ មិនមានជាបញ្ហាចោទទេ តែយើងនឹងចាំមើលទៅតាមសភាពការណ៍បន្តបន្ទាប់ទៀត ចាំមើលថាតើមានករណីយ៉ាងណា…

សេចក្ដីប្រកាសពីវិធានការណ៍ការពារ ជំងឺរលាកសួតថ្មី មិនទាន់ស្គាល់អត្តសញ្ញាណ

ដោយ៖ស្រីពេជ្រ ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ៩ រំលងអធ្រាតទៅនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងភ្លាមៗអំពីស្ថានភាពទូទៅនៃជំងឺប្រភេទថ្មី និង វិធានការណ៍ការពារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ក្រោយពីមានអ្នកជំងឺនៅប្រទេសចិនចំនួន ៥៩ កំពុងមានជំងឺរលាកសួតដោយសារវីរុសមិនទាន់ស្គាល់អត្តសញ្ញាណនេះ។ ដោយមានការព្រួយបារម្មអំពីការរីករាលដាល និងឆ្លងនៃជំងឺនេះ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានចេញសេចក្ដីប្រកាស ដោយបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមិនទាន់មានករណីរឆ្លងនៃជំងឺខាងលើនេះទេ…