We TV Cambodia

សិស្សនិស្សិត

សិស្សនិស្សិតត្រឡប់ទៅស្រុកកំណើតច្រើន ខណៈមានការព្រួយបារម្ភពីកូវីដ១៩

ដោយ៖ពេជ្រ ភ្នំពេញ៖ ស្របពេលដែលក្រសួងអប់រំបានចេញសេចក្ដីប្រកាសឲ្យមានការឈប់សម្រាក់វ៉ាកងតូចមុនពេលកំណត់ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ឃើញថាមានសិស្សនិស្សិតមួយចំនួនបានសម្ដែងការព្រួយបារម្ភ និងនាំគ្នាត្រឡប់ទៅស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារ ខណៈចំនួនអ្នកផ្ទុកកូវីដ១៩នៅតែបន្តកើនឡើង។ ស្ថិតក្នុងទឹកមុខភ័យផងអរផងដែលកំពុងរៀបចំឥវ៉ាន់ត្រឡប់ទៅស្រុកវិញ ជានិស្សិតឆ្នាំទី៤  រស់នៅខេត្តបាត់ដំបង កញ្ញា សុខា វី បាននិយាយថា៖«ស្ថានភាពបច្ចុប្បន្នចំពោះជំងឺកូវីដ១៩ ខ្ញុំយល់ឃើញថា វាមានការកើនឡើងរហូត ចឹងខ្ញុំមានអារម្មណ៍ភ័យតិចតួចដែរ​ មិនមែនភ័យខ្លាំងដល់ថ្នាក់រត់ចោលភ្នំពេញទេ តែទៅស្រុកនេះដោយសារតែអង្គការដែលខ្ញុំរស់នៅនេះតម្រូវឲ្យសិស្សទៅស្រុក សាលារៀនក៏ផ្អាក…