We TV Cambodia

សិលាចារិក

អាជ្ញាធរជាតិអប្សរា៖ រកឃើញសិលាចរារឹកថ្មី អាយុកាលជិត ១ពាន់ឆ្នាំ

ដោយ៖ពេជ្រ ​សៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ចារ​លើ​ផ្ទាំង​ថ្មភក់​ដែល​គេ​យកមក​រៀប​ជា​គ្រឿង​បង្គុំ​ថ្ម​កម្រាល​ខ្លោងទ្វារ​ខាងមុខ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទទន្លេស្ងួត​ក្នុងពេល​លាង​សម្អាត​ថ្ម មុន​យកទៅ​រៀប​ផ្គុំ​នៅ​ទីតាំង​ដើម​វិញ​។ ថ្ម​ចារឹក​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​យកមក​រក្សាទុក​នៅក្នុង​ទីស្នាក់ការ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​ ​ បើតាមលោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ឱ្យដឹងថា ផ្ទាំង​ថ្ម​ចារឹក​នេះ​អាច​ពុំមែន​ជា​របស់​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ទេ ប្រហែលជា​គេ​យក​ចេញពី​ប្រាសាទ​ណាមួយ​មក​ប្រើ​ធ្វើជា​ថ្ម​កម្រាល…