We TV Cambodia

សហគ្រិនខ្មែរ

អង្ករកម្ពុជាចំនួនជាង ២៨០,០០០ តោន បាននាំចេញទៅក្រៅ ក្នុងរយៈពេល ៦ ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ២៨០,៤៥០ តោនក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២១ គឺធ្លាក់ចុះ ២៩,៤៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រូបតំណាង អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅ ៤៧ ប្រទេសជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលបានទិញអង្ករកម្ពុជាចំនួន ១៤៣,២៩៣ តោន។ ក្នុងនោះមាន ២០ ប្រទេសនៅអឺរ៉ុប ៥ ប្រទេសនៅអាស៊ាន…

កំពង់ធំ៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ ៧,៦ តោនព បានដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់។ រូបតំណាង ទំនិញបានទៅដល់កំពង់ផែមួយនៅប្រទេសជប៉ុនកាលពីដើមខែមិថុនា បន្ទាប់ពីចំណាយពេលមួយខែលើការដឹកជញ្ជូនពីកម្ពុជាទៅជប៉ុន។ នេះគឺជាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងបង្អស់របស់សិប្បកម្មស្វាយចន្ទីកម្ពុជាទៅប្រទេសជប៉ុនក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន  Top Planning Japan Co., Ltd.​​​​ ។ ការនាំចេញជាលើកទី ២ ក៏បានធ្វើឡើងនៅក្នុងខែមិថុនានេះ ចំណែកឯការដឹកជញ្ជូនមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែកក្ដដា។ រូបតំណាង ទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា…

សហគ្រិនខ្មែរ (KE) បានរៀបចំ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ដើម្បីឆ្លើយតបទៅនឹងវិបត្តិជាសាកលនៃការរីករាលដាលនៃកូវីដ-១៩

ដោយ៖ពេជ្រ ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជាសាកលនៃការរីករាលដាលនៃកូវីដ-១៩ ដែលបង្កផលប៉ះពាល់ទៅដល់ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា សហគ្រិនខ្មែរ (KE) បានរៀបចំ “កញ្ចប់ជំនួយសហគ្រិនខ្មែរ” ដែលជាដំណោះស្រាយយុទ្ធសាស្ត្រទៅកាន់បញ្ហាមួយចំនួន ដែលសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីកំពុងតែប្រឈមនាពេលនេះ។ កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាដំណោះស្រាយយុទ្ធសាស្ត្រទៅកាន់បញ្ហាមួយចំនួន ដែលសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីកំពុងតែប្រឈមដោយសារវិបត្តិជាសកលនេះ។ បន្ថែមពីនេះ កញ្ចប់ជំនួយសហគ្រិនខ្មែរ…