We TV Cambodia

សម្ពាធការងារ

ចង់ចាកចេញពីសម្ពាធការងារជាមួយមេដែលមិនយល់ចិត្ត គួរអនុវត្តបែបនេះ

ដោយ៖ស្រីពេជ្រ រូបតំណាង វាមិនងាយស្រួលទេក្នុងការធ្វើការក្រោមសម្ពាធជាមួយមេដែលមិនយល់ចិត្តនោះ។ នៅក្នុងស្ថានភាពបែបនេះ សេរីភាពធ្វើការទាំងស្រុងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចៅហ្វាយរបស់អ្នក។បញ្ហាគឺថាថៅកែរបស់អ្នកនឹងដាក់សម្ពាធការងារលើអ្នក ឱ្យធ្វើនេះធ្វើនោះមិនចេះចប់មិនចេះហើយ។ ជម្រើសតែមួយគត់ដែលអ្នកមានគឺធ្វើឱ្យស្ថានភាពការងារបច្ចុប្បន្នមានលទ្ធភាពវិជ្ជមាន នឹងទៅដោយរលូន។ ព្រោះជីវិតការងារនឹងតឹងតែងណាស់ប្រសិនបើថៅកែផ្តាច់ការនោះមិននៅខាងអ្នក។   ១)បង្ហាញទំនុកចិត្តនិងអាកប្បកិរិយាមិនចេះរអ៊ូរទាំ ជាការពិតណាស់ នៅពេកដែលចៅហ្វាយនាយអ្នកបង្ហាញកាយវិការ ពាក្យសំដីមិនសមរម្យ  អ្វីដែលអ្នកគួរធ្វើគឺត្រូវតាំងចិត្តឱ្យត្រជាក់ដូចទឹក ធ្វើខ្លួនឱ្យមានទំនុកចិត្ត និងអាកប្បកិរិយាទន់ភ្លន់ កុំតមាត់ មិនថាអ្នកកំពុងមានអារម្មណ៍យ៉ាងណាទេចូរបង្ហាញសុជីវធម៌ទៅកាន់គាត់វិញ។ ធ្វើបែបនេះ…