We TV Cambodia

សមាគមគ្រូបង្រៀនឯករាជ្យ

សមាគមគ្រូបង្រៀនឯករាជ្យនៅកម្ពុជា ស្នើសុំបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិត

ដោយ៖ពេជ្រ ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ  ស្នើមកក្រសួងអប់រំ​យុវជន និងកីឡា ឲ្យបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិត ដំណើរការជាធម្មតាវិញ។ នេះបើតាមសេចក្ដីប្រកាសពីសមាគម កាលពីថ្ងៃ ០៥ ឧសភា កន្លងទៅ។ ក្នុងសេចក្ដីប្រកាសរបស់សមាគម បានឲ្យដឹងថា ការស្នើរសុំឲ្យបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិតនេះ គឺយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ខណៈដែលកម្ពុជាក្នុងរយ់ពេល៣សប្ដាហ៍ចុងក្រោយនេះ មិនមានករណីឆ្លងកូវីដ១៩ថ្មីទេ ហើយចំនួនអ្នកជាសះស្បើយក៏កើនឡើងផងដែរ ដោយនៅសល់តែអ្នកជំងឺតែ០២នាក់ប៉ុណ្ណោះកំពុងព្យាបាល។…