We TV Cambodia

វេស្សវណ្ណុស្ស គទាវុធំ

សម្រស់វត្ត“ វេស្សវណ្ណុស្ស គទាវុធំ ” ស្ថិតនៅជិតភ្នំបូកគោ ស្អាតប្លែកភ្នែកគយគន់មិនចេះជិនណាយ

បើលោកអ្នកបានទៅទឹកដីខេត្ត កំពត កុំភ្លេចឈានចូលទៅទស្សនាវត្តមួយកន្លែងដែលស្ថិតនៅក្បែរភ្នំបូកគោ។ នៅជើងភ្នំបូកគោ មានវត្តមួយដែលមានសម្រស់ស្អាតឥតខ្ចោះមើលមួយភ្លែតស្មានតែនៅប្រទេសជិតខាង ប៉ុន្តេមិនសូវទទួលបានការចាប់អារម្មណ៍។ ខាងក្នុងវត្តនេះពិតជាស្អាត មានប្រាង្គប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អឯកចំណែកឯទិដ្ឋភាព បានបង្ហាញអំពីភាពអស្ចារ្យនៃស្ថាបត្យកម្ម ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ដោយមានហ៊ុមព័ន្ធរបងជាសត្វនាគរាជដ៏មានមហិទ្ធរិទ្ធិ។ តោះមកមើលសម្រស់មួយនេះទាំងអស់គ្នា៖       ប្រែសម្រួល៖ គឹមសួ