We TV Cambodia

វៀតណាម

អង្ករកម្ពុជាចំនួនជាង ២៨០,០០០ តោន បាននាំចេញទៅក្រៅ ក្នុងរយៈពេល ៦ ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ២៨០,៤៥០ តោនក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២១ គឺធ្លាក់ចុះ ២៩,៤៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រូបតំណាង អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅ ៤៧ ប្រទេសជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលបានទិញអង្ករកម្ពុជាចំនួន ១៤៣,២៩៣ តោន។ ក្នុងនោះមាន ២០ ប្រទេសនៅអឺរ៉ុប ៥ ប្រទេសនៅអាស៊ាន…

Street Food នៅទីក្រុងហូជីមិញដែលអ្នកមិនគួររំលងបើបានទៅលេង

ទោះ​បី​ជា​ប្រភេទ​អាហារ​ខ្លះ​មាន​តម្លៃ​មិន​ដល់​១​ដុល្លារ​ក៏ដោយ តែ​រសជាតិ​គឺ​ឆ្ងាញ់​មិន​អាច​បំភ្លេច​បាន បើ​មិន​បាន​ភ្លក់​ប្រាកដ​ជា​ស្ដាយ​ក្រោយ​ពេល​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ ១. ខ្យង​គ្រប់​ប្រភេទ បើ​និយាយ​ពី​ខ្យង​គឺ​គ្មាន​កន្លែង​ណា​ឆ្ងាញ់​ និង​ធូរថ្លៃ​ដូច​នៅ​ទីក្រុងនេះ​​ឡើយ។ ដោយ​ចាប់​ផ្ដើម​ពី​តម្លៃ​១​ដុល្លារ ដល់​៥​ដុល្លារ​អ្នក​អាច​ទទួល​ទានដូច​ជា​ខ្យង​ឆា​អំពិល​ជូរ​ផ្អែម ខ្យង​ក្រឡុង​ពង​ទា​ប្រៃ និង​ខ្យង​ឆា​ត្រកួន​ជា​ដើម។ ២. ផាក​ឡូវ ចាប់​ផ្ដើម​លក់​ដោយ​ជនជាតិ​ចិន សម្រាប់​ជនជាតិ​ចិន​នៅទីក្រុង​សាយហ្គន តែ​យូរ​ៗ​ទៅ​ ម្ហូប​ប្រភេទ​នេះ​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ជនជាតិ​វៀតណាម។ ផាកឡូវ​នៅ​ទីនេះ​ត្រូវ​បាន​ធ្វើ​ដោយ​មាន​ទឹក​រាង​ខាប់ និង​ជ្រលក់​​ញ៉ាំ​នឹង​នំប៉័ង។…

សហគ្រាសជប៉ុនចំនួន ១៥បានទទួលការគាំទ្រពីរដ្ឋាភិបាលផ្លាស់ប្តូររោងចក្រទៅវៀតណាម

ដោយ៖ពេជ្រ   ភ្នំពេញ៖​ សហគ្រាសរោងចក្រជប៉ុនចំនួន ១៥បានទទួលការគាំទ្រពីរដ្ឋាភិបាលខ្លួនក្នុងការផ្លាស់ប្តូររោងចក្រទៅវៀតណាម។​នេះបើតាមរបាយការណ៍ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO)។ សហគ្រាសជប៉ុនចំនួន ១៥ ក្នុងចំណោមសហគ្រាសជាង ៨០ បានទទួលការគាំទ្រពីរដ្ឋាភិបាលក្នុងការផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសវៀតណាម។ តាមរយៈអង្គការ JETRO បានឱ្យដឹងថា នេះគឺជាសកម្មភាពមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្លាតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសជប៉ុន ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ មក។ បន្ថែមពីនេះ គម្រោងផ្លាស់ប្តូរអាជីវកម្មទៅកាន់តំបន់អាស៊ីនេះ ក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច…

នាខែកក្កដាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រៀមធ្វើការហោះហើរមកកម្ពុជាឡើងវិញ

ដោយ៖ពេជ្រ ភ្នំពេញ៖ នាខែកក្កដាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រៀមធ្វើការហោះហើរមកកម្ពុជាឡើងវិញ ខណៈបានផ្អាកបណ្ដោះអាសន្ននាពេលកន្លងមកនាកំឡុងពេលរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។ តាមរយៈសារព័ត៌មានវៀតណាម បានឱ្យដឹងថា  ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រៀមនឹងធ្វើការហោះហើរឡើងវិញ នៅថ្ងៃទី០២ ខែកក្កដា។ តំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម  បានឱ្យដឹងថា សព្វថ្ងៃក្រុមហ៊ុនកំពុងពិភាក្សាលំអិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម ក្រសួងគមនាគម និងដឹកជញ្ជូន…

ការនាំចេញរបស់វៀតណាមនឹងកើនបាន២,៤ភាគរយក្នុងឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀង EVFTA

ដោយ៖ពេជ្រ វៀតណាម៖​ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ( MoIT ) បានរាយការណ៍ថា ធនាគារពិភពលោក( WB ) បានព្យាករណ៍ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប – វៀតណាម ( EVFTA ) អាចជួយផលិតផលក្នុងស្រុក សរុបរបស់វៀតណាម​កើនឡើងបាន ២,៤ភាគរយ…

ស្ងាត់ៗ វៀតណាមរកឃើញអ្នកផ្ទុកកូវី១៩ ចំនួន៤នាក់បន្ថែមទៀត

ដោយ៖ពេជ្រ វៀតណាម៖ បើតាមសារព័ត៌មានចិន បានឲ្យដឹថា ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ០៤នាក់ទៀត នាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ៣២៤ករណី។ សារព័ត៌មានដដែលនេះ បានបន្ថែមថា ក្រៅពីករណីឆ្លង០៤នាក់ខាងលើនេះ  វៀតណាមក៏មានអ្នកជំងឺចំនួន០៣នាក់ដែលជាសះស្បើយផងដែរ…