We TV Cambodia

លេខសម្ងាត់ (Password)

លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល

សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន NordPass បានរកឃើញថា លេខសម្ងាត់ភាគច្រើនគឺងាយនឹងស្មានដឹង ដែលនេះអាចឱ្យក្រុមអ្នកវាយប្រហារ ជ្រៀតចូលទៅក្នុងគណនីដោយប្រើរយៈពេលតែ ១-២វិនាទីតែប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញអំពីលេខសម្ងាត់ដែលអ្នកប្រើប្រាស់ជាច្រើននៅតែចូលចិត្តប្រើ មានដូចជា “123456”, “123456789”, “picture1”, “password,”…