We TV Cambodia

រៀនតាមអនឡាញ

សិស្សនិស្សិត រៀនតាមប្រព័ន្ធអនឡាញមានភាពងាយស្រួល តែក៏មានភាពស្រពេចស្រពិល

ដោយ៖ពេជ្រ   ភ្នំពេញ៖ ស្របពេលដែលកម្ពុជាកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ តម្រូវឲ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបានបិទទ្វាបណ្ដោះអាសន្ន  ហើយងាកមករៀនតាមប្រព័ន្ទអនឡាញជំនួសឱ្យការរៀនផ្ទាល់ក្នុងថ្នាក់ដូចសព្វមួយដង។ ក្នុងនោះដែរ មាននិស្សិតមួយចំនួនបាននិយាយពីបទពិសោធន៍ល្អ និងផលលំបាកមួយចំនួនទាក់ទងនឹងការរៀនតាមប្រព័ន្ធអនឡាញនេះ។   ស្ថិតនៅក្នុងទិដ្ឋភាពដែលមិនធ្លាប់កើតមានឡើងនេះមានមតិផ្សេងៗជាច្រើនចំពោះការផ្លាស់ប្តូរការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចដោយមតិមួយចំនួនយល់ឃើញថាវាជាការប្រសើរហើយមានមតិខ្លះទៀតក៏មានផលប៉ះពាល់ដោយសារការផ្លាស់ប្តូរកម្មវិធីនេះដែរ។ យុវតី ប៉ូច ស៊ូភីញ ជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យធនធានមនុស្សបានពោលថា៖ «នៅពេលក្រសួងប្រកាសឱ្យរៀនចឹងការរៀនតាមអនឡាញគឺប្រសើរជាងអត់បានរៀនអីទំាងអស់ ព្រោះយើងអាចមើលមេរៀនអីបន្តិចបន្តួចតាមរយៈវីដេអូ»។យុវតីរូបនេះ បន្ថែមទៀតថាការរៀនបែបនេះគឺវាមានសុវត្ថិភាពជាងរៀនផ្ទាល់នៅក្នុងថ្នាក់រៀនដោយសារតែមានគ្នាច្រើននិងចំណេញថវិការមួយចំនួនតូចក្នុងអំឡុងពេលរៀនតាមប្រព័ន្ធអនឡាញ។   រីឯនិស្សិតរៀននៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ…