We TV Cambodia

រូបមន្តចាត់ចែងចំណូល

រូបមន្តចាត់ចែងចំណូល និងទ្រព្យសម្បត្តិ(៤០/៦០ និង ៦០/៤០) ដើម្បីឱ្យគ្រួសារឆាប់មានជីវភាពធូរធា

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ នេះបើតាមការយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួន របស់អ្នកជំនាញសេដ្ឋកិច្ច  លោកង៉ែត ជូ បានចែករំលែកបទពិសោធន៍ដូចតទៅ៖ ១) គោលការណ៍ចំណូល ៤០/៦០៖ សំរាប់អ្នកធ្វើការ ចំណូលប្រចាំខែត្រូវចាត់ទុកជាគ្រាប់ពូជ និងគ្រាប់បាយ។ យ៉ាងតិច៤០%នៃចំណូលប្រចាំខែសំរាប់គ្រួសារទាំងមូលគួរចាត់ចែងជាគ្រាប់ពូជដើម្បីបង្កើតប្រាក់ឬទ្រព្យបន្ថែមដូចជាការសន្សំ ឬសងកម្ចីធនាគារដើម្បីយកទៅវិនិយោគលើអាជីវកម្មនានា អចលនទ្រព្យ ឬផ្សារហ៊ុនដែលមានផលចំណេញយ៉ាងតិច១៥%ក្នុង១ឆ្នាំ។ ហើយច្រើនបំផុត៦០%នៃចំណូលប្រចាំខែអាចចាត់ទុកជាគ្រាប់បាយសំរាប់ការចំណាយចាំបាច់ក្នុងគ្រួសារ…