We TV Cambodia

របៀបនៃការគិត ការរស់នៅ

ចង់បានជីវិតសុខស្រួលទៅថ្ងៃក្រោយ គួរគិតលើចំណុចនេះសិន

ដោយ៖ស្រីពេជ្រ រូបតំណាង នៅក្នុងខ្សែភាពយន្តអ្នកប្រាកដជាឃើញតួអង្គរស់នៅដោយជីវិតសុខដុមរមនា ស៊ីវិល័យ រស់នៅរបៀបអ្នកមានស្តុកស្តម្ភ ប៉ុន្តែនៅពេលខ្សែភាពយន្តនោះចប់ អ្នកមិនអាចរកឃើញលក្ខណៈទាំងនោះនៅក្នុងជីវិតពិតទេ ព្រោះជីវិតបែបនេះវាមានតែក្នុងភាពយន្តតែប៉ុណ្ណោះ។ តាមការពិតទៅ ទោះបីជាយើងមិនអាចធ្វើឱ្យជីវិតយើងដូចតួអង្គក្នុងរឿងមែនពិត តែអ្នកអាចប្ដូរទម្លាប់មួយចំនួន ដែលអាចផ្លាស់ប្ដូរអ្នកពីការរស់នៅតាមរបៀបដែលអ្នកមិនពេញចិត្តបាន។ ១)រស់ជាខ្លួនអ្នក ព្រោះអ្នកជាអ្នក មានមនុស្សជាច្រើនដែលរស់នៅក្នុងជីវិតរបស់ពួកគេស្របតាមការណែនាំរបស់អ្នកដទៃ។ ពួកគេប្រគល់អំណាច ការសម្រេចចិត្តគ្រប់បែបយ៉ាងទៅអ្នកដទៃ និងអនុញ្ញាតឱ្យអ្នកទាំងនោះគ្រប់គ្រងជីវិតរបស់ពួកគេយ៉ាងងាយស្រួល។ នេះគឺជាមូលហេតុដែលធ្វើឱ្យអ្នកមានជីវិតមិនរីកចម្រើនទៅណា ព្រោះអ្នកចាំតែធ្វើតាមអ្នកដទៃ។…