We TV Cambodia

រដ្ឋមន្រី្តក្រសួងយុត្តិធម៌

រដ្ឋមន្រី្តក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បរិច្ចាគប្រាក់បៀវត្ស០៦ខែ ជូនគណៈកម្មការជំងឺឆ្លងកូវីដ១៩

ដោយ៖ពេជ្រ ភ្នំពេញ៖ មន្រ្តីរាជការ ជាច្រើនរូបបានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩  ដើម្បីចាត់ចែងក្នងពេលប្រទេសកំពុងមានការរាតត្បាតដោយសារជំងឺរលាកសួតថ្មីកូវីដ១៩។ លោក​ រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌ដែលទើបឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន០៦ខែ ជូនទៅដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដើម្បីចាត់ចែងតាមការគួរ ដោយគិតចាប់ពីខែ មេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ដែរថា នៅមានរដ្ឋមន្រ្តី និងមន្រ្តីរាជការជាច្រើនរូបទៀតក្នុងប្រទេសកម្ពុជាដែលបានប្រកាសបរិច្ចាកប្រាក់ខែជូនជាតិ ស្របពេលដែលប្រទេសកំពុងបន្តរីករាលដាលនៃជំងឺឆ្លងនេះ៕  …