We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញ

អភិបាលរាជធានីណែនាំមន្ទីរជំនាញត្រូវ«លុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យក្នុងរាជធានីភ្នំពេញ»

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំនិងណែនាំំដល់មន្រ្តីជំនាញ ក្នុងការលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ ឱ្យអស់ពីក្រុងភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង ១៤…

ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ«អាចធ្វើដំណើរបានដោយសេរី គ្មានការហាមឃាត់ឡើយ»

ដោយ៖ពេជ្រ ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលបំណងបងង្កា និងទប់ស្កាត់ការរាតត្បាតកូវីដ១៩។ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ចំណុះរាជធានីភ្នំពេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានិភ្នំពេញទាំំងអស់អាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយ ពីខណ្ឌមួយទៅខណ្ឌមួយ ដោយសេរី គ្មានការហាមឃាត់ឡើយ។ ចំណែកឯ…

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម

ដោយ៖ស្រីពេជ្រ ប្រភពរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីជាការរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក៏ដូចជាដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម។ នេះបើតាមសេចក្ដីប្រកាសពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ។ ដើម្បីការចូលរួមអបអរសាទរ និងធានាបាននូវសុខសុវត្ថិភាពនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី…

រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវក្រោមដីដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ឆាប់ៗនេះ

​ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ ដោយ៖ស្រីពេជ្រ រាជធានីភ្នំពេញ៖ ដើម្បីសម្រួល និងបញ្ចៀសបញ្ហាកកស្ទះចរាចរ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងនៃការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបរទេស(IFL)។ បើតាម លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំដែលបានធ្ចើឡើងនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០…