We TV Cambodia

រកស៊ីបានដោយជោគជ័យ

មានគន្លឹះ ៤ចំនុចនេះអាចជួយឲ្យអ្នកចេញរកស៊ីបានដោយជោគជ័យ !

ជារឿងធម្មតាទៅហើយការបើកអាជីវកម្មមួយគឺតែងតែត្រូវការដើមទុនដើម្បីទិញរបស់ប្រើប្រាស់នៅក្នុងអាជីវកម្មនោះដោយជៀសមិនផុតឡើយ។ ប៉ុន្ដែប្រសិនបើអ្នកមានដើមទុនតិចតួច ឬមានដើមទុនមិនគ្រប់គ្រាន់ តើអ្នកគួរធើ្វបែបណាដើម្បីអាចបើកអាជីវកម្មនោះបានហើយមានដំណើរការទៅមុខដោយរលូន? ខាងក្រោមនេះជាវិធីសាស្ដ្រមួយចំនួន ដែលអាចជួយអ្នកក្នុងការបើកអាជីវកម្មបានទោះបីជាអ្នកមានដើមទុនមិនគ្រប់គ្រាន់ក៏ដោយ ៖ ១. ត្រូវចេះចាប់យកឱកាស ការរកស៊ីពេលខ្លះក៏ត្រូវពឹងផ្អែកទៅលើពេលវេលា និងស្ថានភាពផងដែរ ដើម្បីអាចទទួលបាននូវភាពជោគជ័យ។ ចំពោះសហគ្រិនដែលជោគជ័យគឺជាបុគ្គលដែលចេះចាប់យកឱកាស ពួកគេមិនដែល  បណ្ដោយឲ្យឱកាសល្អៗកន្លងផុតទៅដោយងាយៗនោះទេ ហើយប្រសិនបើឱកាសមិនអំណោយផលទេ នោះពួកគេនឹងបង្កើតឱកាសឡើងដោយខ្លួនឯងដើម្បីភាពជោគជ័យ។ ២. ត្រូវដឹងឲ្យច្បាស់ថាអតិថិជនរបស់អ្នកជានរណា មិនថាដើមទុនតិច…