We TV Cambodia

យុទ្ធសាស្រ្តទីផ្សារ

ត្រូវធ្វើយុទ្ធសាស្ត្រទីផ្សារឲ្យបានល្អទើបធ្វើឲ្យអាជីវកម្មជោគជ័យ

យុទ្ធសាស្រ្តទីផ្សារ​គឺជាការរៀបចំទីផ្សារគោលដៅ ចំអតិថិជនគោល។​វាចាំបាច់ណាស់ចំពោះអ្នកទីផ្សារ គឺត្រូវវិភាគនូវសក្តានុពលទីផ្សារគោលដៅដោយប្រុងប្រយ័ត្នបំផុត។ ​ ចំណុចខាងក្រោមនេះនិងធ្វើឲ្យអ្នកកាន់តែមានភាពច្បាស់លាស់បន្ថែមទៀត ក្នុងការធ្វើទីផ្សារអាជីវកម្ម៖ ១. កំណត់គោលដៅទីផ្សារ៖ ការកំណត់គោលដៅ គឺជាកត្តាដ៏សំខាន់មួយសម្រាប់បង្កើតយុទ្ធវិធីទីផ្សារប្រកបដោយភាពជោគជ័យ។ ការធ្វើការងារអ្វីមួយមានគោលដៅ វាប្រៀបបាននឹងការដែលយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ថែមទៀត។ ២. ដៃគូប្រកួតប្រជែង៖ អ្នកអាចផ្តល់សេវាកម្មដែលខុសពីគេ ឬល្អជាងគេដល់អតិថិជនប្រើប្រាស់។ អ្នកអាចគិតបានថាការធ្វើបែបនេះវានិងធ្វើឲ្យទីផ្សាររបស់អ្នកមានភាពរីកចម្រើន។ ៣. ស្គាល់ពីអាជីវកម្មរបស់ខ្លួនឯងឲ្យច្បាស់៖ អ្នកត្រូវស្គាល់ពីអាជីវកម្មឲ្យច្បាស់ថា…

យុទ្ធសាស្រ្តទីផ្សារសម្រាប់ភោជនីយដ្ឋាន ៣ ចំណុចដែលគួរឲ្យចាប់អារម្មណ៍

ដោយ៖ពេជ្រ រូបភាពឯកសារ ក្នុងការដំណើរការភោជនីយដ្ឋានមួយ គឺមានន័យថាត្រូវប្រើរយៈពេលយូរនិងមានតម្រូវការច្រើនតាមពេលវេលារបស់អ្នក។ តែរឿងមួយដែលត្រូវយកចិត្តទុកដាក់នោះគឺទីផ្សាររបស់អ្នក។ ព្រោះភោជនីយដ្ឋានដែលមិនមានទីផ្សារគឺពិបាកក្នុងការទទួលការរីកចម្រើនណាស់ ។ ប្រសិនបើអ្នកមិនធ្វើទីផ្សារទេ ភោជនីយដ្ឋានរបស់អ្នកនឹងមិនមានឱកាសល្អក្នុងការទទួលបានអត្ថប្រយោជន៍ នឹងប្រកួតប្រជែងជាមួយដៃគូឡើយ។ នៅក្នុងពិភពដ៏លំបាកនៃការគ្រប់គ្រងភោជនីយដ្ឋានអ្នកត្រូវការគុណសម្បត្តិទាំងអស់ដែលអ្នកអាចរកបានហើយនោះជាមូលហេតុដែលអ្នកគួរតែប្រើនិន្នាការទីផ្សារខាងក្រោមនៅឆ្នាំ ២០២០ ។ ១)ប្រើផ្លាកសញ្ញាបែបប្រពៃណី វិធីសាស្រ្តទីផ្សារទាំងអស់មិនចាំបាច់ពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលទេ។ ភោជនីយដ្ឋានដែលទទួលបានការគាំទ្រច្រើន​ ក៏ដោយសារតែការប្រើផ្លាកសញ្ញាបែបប្រពៃណី ហើយនេះជាមធ្យោបាយលឿននិងងាយស្រួលក្នុងការទាក់ទាញមនុស្សឱ្យចូលភោជនីយដ្ឋានរបស់អ្នក។ ដូចនេះអ្នកអាចសាកល្បងប្រើផ្លាកសញ្ញាបែបប្រពៃណី ព្រោះវាអាចជារសជាតិថ្មីដែលទាកទាញអារម្មណ៍អតិថិជន។​…