We TV Cambodia

មេរៀនពីសត្វកង្កែប

មេរៀនពីកង្កែប៖ អ្នកគួរលោតចេញពីភាពវេទនារបស់អ្នក ទាន់អ្នកនៅតែមានកម្លាំង

ដោយ៖ស្រីពេជ្រ ប្រភពរូបភាព Lion’s Roar ថ្វីត្បិតថា មនុស្សយើងកើតមកមានបញ្ញាឆ្លាតវៃ មានការគិតវែងឆ្ងាយអាចដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈ តែយើងនៅតែគ្មាននណាម្នាក់អាចធ្វើបានល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយ អ្នកអាចស្វែងយល់ពីមេរៀនខ្លះពីសត្វនានា  ក្នុងនោះដែរសត្វតោបង្រៀនយើង ពីគោលការណ៍នៃការដឹកនាំ ឯសត្វឥន្រ្ទីបង្រៀនយើងពីការស្វែងរកឱកាស និងសេរីភាព។ ​ចំណែកសត្វកង្កែបនឹងប្រាប់អ្នកថា អ្នកគួរលោតចេញពីភាពវេទនារបស់អ្នក ទាន់អ្នកនៅតែមានកម្លាំង តើឃ្លានេះមានអត្ថន័យយ៉ាងណា? ឧទាហរណ៍ថា អ្នកដាក់កង្កែបចូលក្នុងទឹកហើយចាប់ផ្តើមកំដៅទឹកបន្តិចម្តង…