We TV Cambodia

មរតកជាតិ

បេសកកម្មគាស់ប្រាសាទអង្គរវត្ត ឆ្នាំ១៨៦០

ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាននិងស្ថាបត្យកម្មខ្មែរ។ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល,ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយតូចល្មមអាចនឹងយកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលក្នុងពេលនោះនគរខ្មែរបានធ្លាក់ក្នុងកំដាប់ដៃរបស់គេទៅហើយ។ បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស ២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់…

ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​

នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ…