We TV Cambodia

មណ្ឌលគិរី

សត្វទោចថ្ពាល់លឿង១ក្បាលត្រូវបានដោះលែងចូលក្នុងជម្រកព្រៃធម្មជាតិវិញ

ដោយ៖ពេជ្រ ខេត្តមណ្ឌលគិរី ៖ សត្វទោចថ្ពាល់លឿង១ក្បាលត្រូវបានដោះលែងចូលក្នុងជម្រកព្រៃធម្មជាតិវិញ  បន្ទាប់ពីទទួលការសង្រ្គោះបឋម និងថែទាំសុខភាពអស់រយៈពេល២ថ្ងៃ។ នេះបើតាមមន្រ្តីកាតិយាល័យរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ សត្វទោចថ្ពាល់លឿង ជាថនិកសត្វស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ មានឈ្មោះជាភាសាអង់គ្លេស Yellow-cheeked Gibbon ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ហើយក៏ត្រូវ​បានចាត់​ចូល​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​អភិរក្ស​ធនធាន​ធម្មជាតិ…