We TV Cambodia

ភាពជាអ្នកដឹកនាំ សត្វឥន្រ្ទី

ភាពជាអ្នកដឹកនាំ ដែលអ្នកគួររៀនពីសត្វឥន្ទ្រី

ដោយ៖​ស្រីពេជ្រ សត្វឥន្រ្ទី អ្នកប្រហែលជាមិនធ្លាប់បានឃើញសត្វឥន្ទ្រីផ្ទាល់ភ្នែកទេ ប៉ុន្តែអ្នកប្រហែលជាដឹងថាសត្វប្រភេទនេះគឺហោះតែឯង និងរយៈកម្ពស់ផុតគេ។ សត្វឥន្ទ្រីមិនហើរជាមួយសត្វស្លាបតូចៗ ដូចជាកូនចាប ឬសត្វផ្សេងៗទៀតទេ។មេរៀនដែលយើងគួរជៀសវាងគឺ ត្រូវជៀសពីមនុស្សដែលមានគំនិតចង្អៀតចង្អល់ ដែលជាហេតុនាំអ្នកធ្លាក់មកទីទាប ប្រៀបបាននិងសត្វឥន្រ្ទីគឺមិនដែលហើរជាមួយសត្វស្លាបតូចៗនោះទេ។ តាមការពិតទៅ សត្វឥន្ទ្រីមានចក្ខុវិស័យដ៏អស្ចារ្យ និងត្រឹមត្រូវ។ ឥន្ទ្រីមានទស្សនីយភាពដ៏អស្ចារ្យ ពួកវាអាចផ្តោតទៅរកគោលដៅដែលមានចម្ងាយ ៥ គីឡូម៉ែត្រពីលើមេឃ។ ពួកវាមានគោលដៅច្បាស់លាស់ដែលកម្រដៅខុសគោលដៅណាស់ ។…