We TV Cambodia

ព្រះវិហារ

កម្ពុជានឹងមានរោងចក្រផលិតខ្សែពួរ ក្រណាត់ ឬប៉ាវ ឆ្នៃពីដើមប្រទាលសូត្រ​សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ

ដោយ៖ពេជ្រ ព្រះវិហារ៖ កម្ពុជានឹងមានរោងចក្រកែច្នៃដំណាំដើមប្រទាលសូត្រដើម្បីផលិតជាខ្សែពួរ ក្រណាត់ ឬប៉ាវ ក្នុងខេត្តព្រះវិហារសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ ដែលជួយបំពេញតម្រូវការទីផ្សារ។ នេះបើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។ បើតាម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារបានសហការជាមួយក្រុមហ៊ុនឆាយណាហ្គ្រេតខល ដើម្បីបង្កើតរោងចក្រផលិតខ្សែពួរ ក្រណាត់ និងប៉ាវ ដែលកែច្នៃឲ្យបានទាន់ពេល ដើម្បីចូលរួមអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រ ដែលផលិតចេញពីដំណាំប្រទាលសូត្រស្ថិតនៅក្នុងស្រុករវាង ខេត្តព្រះវិហារ។…