អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងបញ្ចប់នៅខែមិនា ឆ្នាំ២០២៣
ដោយ៖ពេជ្រ សៀមរាប៖គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងបញ្ចប់ឱ្យរួចរាល់ នៅខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលារយៈពេល ៣៦ខែ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃ ២៤ កន្លងទៅ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី…