We TV Cambodia

ព័ត៌មានចំណេះដឹង

គ្មាននរណាស័ក្តិសមថែរក្សា និងចិញ្ចឹមសត្វឃ្មុំនៅប្រទេសកម្ពុជាជាងពួកគាត់នោះទេ

កន្លងមក យើងបានដឹងពីសត្វឃ្មុំច្រើនគួរសមមកហើយ។ ប្រសិនបើអ្នកមិនទាន់បានចូលអានទេ​ អានចូលអានបន្ថែមទៀតនៅទីនេះ ​[1]។ សត្វឃ្មុំក៏ដូចជាទឹកឃ្មុំ ផ្តល់អត្ថប្រយោជន៍ច្រើនក្រៃលែងសម្រាប់សម្រស់ ក៏ដូចជាសុខភាពរាងកាយយើង។ ដើម្បីចង់ដឹងថា ឃ្មុំតូចល្អិតយើងមានគុណសម្បត្តិអ្វីខ្លះ ចុចអានទីនេះ [2]។ ថ្មីៗនេះ អង្គការយូណេស្កូបានចេញផ្សាយ ការវាយតម្លៃបឋម អំពីប្រព័ន្ធបរិស្ថាន នៃការចិញ្ចឹមឃ្មុំនៅឋបនីយជីវមណ្ឌលបឹងទន្លេសាប។ នេះបើតាមគេហទំព័រផ្លូវការរបស់ United Nation…

[វីដេអូ] តូចតែខ្លាំង ម៉ាស៊ីនកាត់មែកឈើ

នៅយុគសម័យឧស្សាហកម្ម ៤.០ មានបច្ចេកវិទ្យាទំនើបៗ លឿន រហ័ស បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងចំពេញពេលច្រើនណាស់។ នេះជាម៉ាស៊ីនលះមែកឈើ លឿនរហ័សទាន់ចិត្តមែន ពិសេស សម្រាប់អ្នកដាំដើមប្រេងខ្យល់ ឬមួយក៏ដើមកាស្យា ដែលចង់មានដើមខ្ពសត្រង់ស្អាត សម្រាប់ធ្វើអាជីវកម្ម។ ប្រភព៖ Fossbytes ចុចអានបន្ត៖ រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ ប្រហែល…

WCS: ត្មាតចំនួន ១២១ ក្បាលត្រូវបានកត់ត្រាទុក

ត្មាតចំនួន ១២១ ក្បាលត្រូវបានកកត់ត្រាក្នុងពេលជំរឿនសត្វត្មាតកម្ពុជា នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១។ តាមរបាយការណ៍របស់ អង្កការ WCS បានបង្ហាញថា ការធ្វើជំរឿនសត្វត្មាតកម្ពុជា ធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំគឺ នៅថ្ងៃទី១០ ខែមីនា, ថ្ងៃទី១០ ខែមិថុនា, ថ្ងៃទី២០ ខែមិថុនា, ថ្ងៃទី២០…

សត្តឃាតដ្ឋានឆ្កែនៅស្គន់បានបិទជាស្ថាពរ

ប្រទេសកម្ពុជាជាប្រទេស ដែលមានអត្រាជំងឺឆ្កែឆ្កួតលើមនុស្សខ្ពស់ជាងគេលើពិភពលោក។ តាមការប៉ាន់ប្រមាណថាមានមនុស្សស្លាប់ ៨០០ នាក់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំ ករណីស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះ។ យោងតាមរបាយការណ៍របស់អង្គការសុខុមាលភាពសត្វពិភពលោកឈ្មោះ FOUR PAWS និងអង្គការសង្គ្រោះសត្វកម្ពុជា Animal rescue ស្ដីពីអាជីវកម្មសាច់ឆ្កែនៅប្រទេសកម្ពុជា២០១៩ បន្ទាប់ពីបានបិទទីសត្តឃាតសត្វឆ្កែនៅខេត្តសៀមរាបបានជោគជ័យ ពេលនេះកិច្ចខំប្រឹងប្រែងរបស់អង្គការ FOUR PAWS និងដៃគូរបស់យើងគឺអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue…

អង្ករកម្ពុជាចំនួនជាង ២៨០,០០០ តោន បាននាំចេញទៅក្រៅ ក្នុងរយៈពេល ៦ ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ២៨០,៤៥០ តោនក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២១ គឺធ្លាក់ចុះ ២៩,៤៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រូបតំណាង អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅ ៤៧ ប្រទេសជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលបានទិញអង្ករកម្ពុជាចំនួន ១៤៣,២៩៣ តោន។ ក្នុងនោះមាន ២០ ប្រទេសនៅអឺរ៉ុប ៥ ប្រទេសនៅអាស៊ាន…

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

ជាធម្មតា យើងតែងតែស្វែងរកផលិតផលប្រើប្រាស់ដែលល្អសម្រាប់សុខភាពរាងកាយយើង អាចទទួលទានយ៉ាងឆ្ងាញ់ជាប់ចិត្ត​ ថែមទាំងបានសម្រស់ទៀត។ អីច៊ឹង ទឹកឃ្មុំនេះហើយជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់អ្នក ហើយអ្នកអាចចាប់ផ្តើមទទួលទានទឹកឃ្មុំក្នុងមួយថ្ងៃ ១ស្លាបព្រាជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងក្មេងជាងវ័យ។ ១ ស្បែកភ្លឺស្រស់ថ្លា ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយសម្រាប់រាងកាយ។​ នៅពេលយើងទទួលទានជាប្រចាំ វានឹងជួយសំអាតរាងកាយរបស់អ្នកនូវជាតិពុលផ្សេងៗ លើសពីនេះទៀត វាជួយប្រឆាំងនឹងបាក់តេរីអាក្រក់ក្នុងរាងកាយ ដោយជួយធ្វើអោយស្បែករបស់អ្នកភ្លឺថ្លា ស្បែកមានសំណើម។…

១០ យ៉ាងអ្នកគួរជៀសវាង បើមិនចង់មានគ្រោះថ្នាក់

នៅពេលបច្ចុប្បន្ននេះ មានរថយន្តទំនើបៗបំពាក់ដោយឧបករណ៍សុវត្ថិភាព រួមនឹងបច្ចេកវិទ្យាទំនើបក្នុងការបើកបរជាច្រើន ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ស្របពេលមានបច្ចេកវិទ្យាជឿនលឿន អ្នកបើកបរកុំធ្វើរឿងទាំងនេះ ចំពោះឡានអ្នក។ ១​ កុំចុចប៊ូតុង បិទម៉ាស៊ីន អំឡុងពេលបើកបរ ប្រសិនបើអ្នកបានចុចប៊ូតុងនេះដោយចៃដន្យ ស្របពេលអ្នកកំពុងបើកបរក្នុងល្បឿនកំណត់មួយជាក់លាក់ ​វា​មិន​អី​នោះ​ទេ​ ព្រោះ​ឡាន​ទំ​នើបៗ​មាន​ឧ​បរណ៍​សុវត្ថិភាព​​ក្នុង​កា​ពារ​បាន​ច្រើន​។ ប៉ុន្តែអ្នកគួរជៀសវៀងកុំចុចវា។​ ២ កុំជ្រើសរើសប៊ូតុង R ”…

ពុទ្ធឱវាទ ​និយាយ​អំពី​ការ​បរិច្ចាគ​​ទាន​របស់​មនុស្ស

មនុស្សលោក​យើង​តាំង​ពីតូច​មករហូតដល់​ធំដឹងក្ដី រស់​នៅ​បាន​ដោយសារ​ទាន ការ​ឲ្យ​ចំណី​ចំណុក ចិញ្ចឹម​បីបាច់​ថែរក្សា​ពី​ឪពុកម្តាយ បើ​គាត់​មិនឲ្យ​យើង​ទេ យើង​នឹង​ស្លាប់។ យើង​អាច​ចេះដឹង អាន​អក្សរ​ ដោយ​សារតែ​លោកគ្រូ​អ្នកគ្រូ បាន​ផ្ទេរ​ចំណេះដឹង​ដល់​យើង នេះជា​ការបរិច្ចាគ​ទាន​​សំខាន់​បំផុត​សម្រាប់​ជីវិត​មនុស្ស។ ព្រះតេជគុណ គូ សុភាព ដែល​គង់​នៅ​វត្ត​និគ្រោធវ័ន ហៅ​វត្តគល់​ទទឹង នឹង​បរិយាយ​ពីករិយា​នៃការ​បរិច្ចាគ​ទាន​តាម​ពុទ្ធឱវាទ ​ពាក្យថា​ទាន៖ «ទាន មានន័យ​ថា…