We TV Cambodia

ពីធីបុណ្យអុំទូក

តើពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបមានទំនាក់ទំនងគ្នាយ៉ាងណាខ្លះ?

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ   បើតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា ជាទូទៅពិធីបុណ្យអុំទូក ត្រូវបានគេជឿថា ប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរំឭកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម)។ នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយពួកចាម…

មូលហេតុនាំឱ្យមានបុណ្យអុំទូក?

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ បើតាមការលើកឡើងក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ បានឱ្យដឹងថា ចំពោះ​រឿងរ៉ាវ​នាំឱ្យ​កើត​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ  គឺកើតមានខណៈដែល​ប្រទេស​ខ្មែរ​កំពុង​បែកបាក់​ជា ៣ ភាគី​ធំៗ​នោះ ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​លុកលុយ និង ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​៤​ឆ្នាំ ។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ បាន​បង្រួបបង្រួម​ជាតិ និង រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព…