We TV Cambodia

ផ្លែស្វាយ

ការនាំចេញផ្លែស្វាយស្រស់កើនឡើង ២៥១% ក្នុងរយៈពេល ៨ ខែដំបូង

ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ ២៥១ ភាគរយដល់ ១៦៣.៨២៨ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។ តួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយរបាយការណ៍ថ្មីៗរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) ។ ជាមួយគ្នានេះ កម្ពុជាបាននាំចេញផ្លែស្វាយចំនួន ១៤.០៨៧ តោននិងស៊ីរ៉ូស្វាយជាង ៤.០០០ តោនកើនឡើង ១៩៥ និង ៧៩ ភាគរយរៀងគ្នាបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។…

ផ្លែស្វាយ ៥០ម៉ឺនតោន នឹងនាំចេញទៅទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ

ដោយ៖ពេជ្រ ភ្នំពេញ៖ ផ្លែស្វាយ ៥០ម៉ឺនតោន នឹងនាំចេញទៅទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។នេះបើស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ  ក្នុងកម្មវិធីចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនាខាងមុខនេះ។ បើតាមFacebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា៖​ «ផ្លែស្វាយក្នុងប្រទេសកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលបន្តិចទៀតនេះ។ ចំណែកឯភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារ…