We TV Cambodia

ប្រទេសហ្វីលីពីន កូវីដ១៩

ហ្វីលីពីន ជាប្រទេសដំបូងគេដែលបានបិទទីផ្សារហិរញ្ញវត្ថុដោយសារមេរោគ COVID19

ដោយ៖ពេជ្រ ប្រធានផ្សារភាគហ៊ុន ហ្វីលីពីនបានឲ្យដឹងថា លោកគ្រោងនឹងបើកទីផ្សារចំនួន ១៨៨ ពាន់លានដុល្លារឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាសញ្ញាបង្ហាញពីការបន្តការធ្វើពាណិជ្ជកម្មឡើងវិញភ្លាមៗបន្ទាប់ពីប្រទេសនេះបានក្លាយជាទីផ្សារដំបូងដែលបានបិទទីផ្សារហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសដើម្បីបញ្ឈប់ការធ្វើពាណិជ្ជកម្ម បានកើតឡើងចំពេលមានការរំពឹងទុកកាន់តែច្រើនថាប្រទេសផ្សេងទៀតអាចនឹងចាត់វិធានការស្រដៀងគ្នានេះដែរ នៅពេលដែលស្តុកនៅជុំវិញពិភពលោកធ្លាក់ចុះដោយសារការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកល។ ខណៈដែលប្រទេសស្រីលង្កាបានចូលរួមជាមួយប្រទេសហ្វីលីពីន ក្នុងការបិទផ្សារហ៊ុនរបស់ខ្លួន។ ការបិទទ្វារ ទីផ្សាររបស់ហ្វីលីពីន បានចូលជាធរមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី Rodrigo Duterte កាលពីថ្ងៃច័ន្ទដើម្បីពង្រីកការបិទទ្វាររយៈពេលមួយខែនៃតំបន់រដ្ឋធានី…