We TV Cambodia

បុណ្យទន្លេលើកទី៦ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេសម្រាប់ឆ្នាំ ២០២០

ប្រភពរូបភាព៖ ទូរទស្សន៍ជាតិខេត្តសៀមរាប ដោយ៖ស្រីពេជ្រ ខេត្តបាត់ដំបង ជាខេត្តមួយដែលស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះ ​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណជាច្រើន។ បើនិយាយពី  ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីដូចជា ការប្រារឰពិធីបុណ្យជាតិនិងបុណ្យប្រពៃណី-ល្បែងប្រជាប្រិយនិងសំលៀកបំពាក់ក្នុងពិធីបុណ្យផ្សេងៗទៅតាមរដូវកាលនៃពិធីបុណ្យ។ ដូច្នេះហើយ  នៅក្នុងឆ្នាំ ២០២០នេះ  ក្រសួងទេសចរណ៍បានសម្រេចជ្រើសរើស ខេត្តបាត់ដំបងជាខេត្តដែលមានសកត្តានុពលទេសចរណ៍មួយបែប…