We TV Cambodia

បុគ្គលឆ្លាត

បុគ្គលឆ្លាត គេមិនដែលនិយាយរឿងទាំងនេះ នៅកន្លែងធ្វើទេ

ដោយ៖ស្រីពេជ្រ ប្រភពរូបភាព ឯកសារ ការក្លាយជាមនុស្សឆ្លាតមិនមែនគ្រាន់តែពូកែគ្រប់យ៉ាងទេ ឆ្លាតក្នុងន័យនេះ សំដៅលើការដែលអ្នកចេះបត់បែនទៅតាមបរិបទ និងស្ថានការដែលអ្នកជួបភ្លាមៗ។  ដូចនេះ ពេលខ្លះអ្នកត្រូវចេះកសាងទំនាក់ទំនងវិជ្ជាជីវៈ និងមិនចាំបាច់បើកចំហពេកទេមិត្តរួមការងារ​ ឬអ្នកជុំវិញចំពោះរឿងមួយចំនួន។ អ្នកគួរដឹងថានៅពេលណា គួរឬមិនគួរ។ តាមរយៈការសិក្សាមួយបានបង្ហាញថា មនុស្សដែលមានសមត្ថភាពខ្ពស់មានបញ្ញាខ្ពស់ខាងផ្លូវចិត្ត ហើយនេះជាកត្តាជួយឱ្យមនុស្សឆ្លាតគ្រប់គ្រងឥរិយាបថរបស់ពួកគេក្នុងសង្គមនិងទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងការសម្រេចចិត្តផ្ទាល់ខ្លួន។ ១)ចៀសវាងនិយាយរឿងនយោបាយ តាមរយៈការអះអាងពីគំនិតផ្ទាល់ខ្លួន នៅពេលជជែងវែកញែក វាអាចធ្វើឱ្យមានការមិនចុះសម្រុងគ្នា…