We TV Cambodia

បាត់ដំបង

តំបន់ធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

ដោយ៖ពេជ្រ បាត់ដំបង៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត ខណៈដែលតំបន់នេះរាជរដ្ឋាភិបាលបានសម្រេចបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិ។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ភ្នំប្រាំពីរនេះ គឺជារមណីយដ្ឋានធម្មជាតិដែលមានល្អាងភ្នំជាង១០០ ហើយសណ្ឋាននៃល្អាងមានភាពស្រស់ស្អាត និងទាក់ទាញ ដោយមានថ្មធម្មជាតិមានរូបរាង ដូចជាសត្វ រុក្ខជាតិប្លែកៗគួរឲ្យចង់គយគន់ មិនតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចមើលឃើញនូវព្រៃធម្មជាតិ ព្រមទាំងសត្វកម្រជាច្រើនប្រភេទនៅទីនោះ។…