We TV Cambodia

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖អាជ្ញាធរខេត្ត នឹងរៀបចំឱ្យមានផ្សារបន្លែសុវត្ថិភាព

ដោយ៖ពេជ្រ បន្ទាយមានជ័យ៖ អាជ្ញាធរខេត្ត បន្ទាយមានជ័យនឹងរៀបចំឱ្យមានផ្សារបន្លែសុវត្ថិភាពចំពោះប្រជាជន ដែលនៅកណ្ដាលក្រុងនាពេលខាងមុខនេះ។ នេះបើតាមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។ អភិបាលខេត្ត បានឲ្យដឹងថា អាជ្ញាធរនឹងមានរៀប ចំឱ្យមានផ្សារបន្លែសុវត្ថិភាពនៅចំកណ្តាលក្រុងនាពេលខាងមុខនេះ ដែលប្រជាពលរដ្ឋអាចយក បន្លែ បង្ការ ដែលដាំដុះបានយកទៅលក់ ហើយផ្តោតលើបន្លែសុវត្ថិភាពគ្មានជាតិគីមីតែម្ដង។ ឯកឧត្ដមអភិបាលខេត្ដបាន ក៏បានជំរុញដល់ប្រជាកសិករក្នុងសហគមន៍ បន្លែសុវត្ថិភាព ក៏ដូចជាកសិករទូទាំងខេត្តទាំងមូល ត្រូវខិតខំបន្តការដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដោយបច្ចុប្បន្នទីផ្សារបន្លែនៅក្នុងស្រុកកំពុងមានតម្រូវការទីផ្សារច្រើន។ ជាមួយគ្នានេះដែរ សម្រាប់ប្រជាកសិករដែលចង់ពង្រីក ការដាំ ដុះបន្ថែមតែពុំមានថវិកាអាចខ្ចីបានពីមូលនិធិរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏ដូចជាធនាគាអភិវឌ្ឍន៍ជនបទ ដោយគិតការ ប្រាក់ទាប់បំផុត៕