We TV Cambodia

បទល្មើសសត្វព្រៃ

អាហារដ្ឋាន៣កន្លែងនៅខេត្តសៀមរាប ដែលយកសាច់សត្វព្រៃមកធ្វើម្ហូបដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ដោយ៖ពេជ្រ សៀមរាប៖ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហារដ្ឋានចំនួន ៣ ទីតាំងនៅខេត្តសៀមរាប ភ្លាមៗបន្ទាប់អាហារដ្ឋានទាំងនេះយកសាច់សត្វព្រៃមកធ្វើម្ហូបអាហារលក់ជូនភ្ញៀវដោយខុសច្បាប់។ នេះបើតាមរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញនេះ។ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០…