We TV Cambodia

បង្គងទឹកសាប

ការចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាប ក្នុងខេត្តព្រៃវែងកំពុងមានទីផ្សារច្រើន

ដោយ៖ពេជ្រ ព្រៃវែង៖លោក យុន សុផល បានឲ្យដឹងថា បង្គងអូស្រ្តាលីទឹកសាប គឺជាប្រភេទបង្កងមួយប្រភេទដែលងាយស្រួលចិញ្ចឹម និងមានទីផ្សារខ្ពស់ ដែលតម្រូវឲ្យលោកចាប់យកអាជីព ជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាបនេះ ក្នុងការរកប្រាក់ចំណូលបន្ថែម បន្ទាប់ពីប្រាក់ខែចូលនិវត្តន៍របស់គាត់នោះផងដែរ។ លោក យុន សុផល បានលើកឡើងថា ការចិញ្ចឹមបង្កងអូស្រ្តាលីទឹកសាបនេះ គឺមានភាពងាយស្រួលមិនពិបាកប៉ុន្មាននោះទេ ហើយសព្វថ្ងៃនេះទីផ្សារក៏ងាយស្រួលក្នុងការលក់ដូរនោះផងដែរ ឲ្យតែមានបង្កងលក់គឺមានគេយកអស់ៗតែម្ដង។…