តោះ! ស្វែងយល់អំពីការបោកបញ្ឆោតតាមរយៈ Phishing, Vishing និង Smishing
សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ កាលពីចុងខែកន្លងទៅ នាយកដ្ឋានបានផ្សព្វផ្សាយជូនលោកអ្នករួចមកហើយទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Vishing ដែលជនអនាមិកបានទូរសព្ទទៅបុគ្គលិករបស់ក្រុមហ៊ុន GoDaddy ដោយក្លែងបន្លំថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនេះធ្វើឱ្យគេអាចចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនបាន។ ចំណែកឯពាក្យ Phishing គឺគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអុីមែល ប៉ុន្តែនៅពេលដែលជនខិលខូចមានគោលដៅច្បាស់លាស់ដើម្បីលួចយកទិន្នន័យពីអង្គភាព ឬក្រុមហ៊ុនណាមួយនោះគេហៅថា…