We TV Cambodia

ទូតកម្ពុជាប្រចាំម៉ាឡេ

ពលរដ្ឋកម្ពុជាដែលអស់សុពលភាពស្នាក់នៅមាឡេ អាចពន្យាពេលឡើងក្នុងរយៈពេល៣០ថ្ងៃ

ដោយ៖ពេជ្រ ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលអស់សុពលភាពរស់នៅក្នុងប្រទេសម៉ាឡេសុី អាចពន្យាពេលការស្នាក់នៅឡើងវិញបាននៅការិយាល័យអន្តោប្រវេសន៍ ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេសុីបិទបញ្ចប់បទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ។ នេះបើតាមសេចក្ដីប្រកាសរបស់ទូតកម្ពុជាប្រចាំមាឡេ។ ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ជនបរទេសទាំំងអស់ដែលមានទិដ្ឋាការស្នាក់នៅអស់សុពលភាព ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ ២០២០ អាចបន្តស្នាក់នៅប្រទេសម៉ាឡេសុីរហូតដល់ បទបញ្ជាត្រួតពិនិត្យការធ្វើដំណើររបស់រដ្ឋាភិបាលមាឡេត្រូវបានបញ្ចប់ និងមិនត្រូវជាប់ឈ្មោះក្នុងបញ្ចីខ្មៅ ឬបង់ប្រាក់ពិន័យឡើយ ហើយអាចចាកចេញពីប្រទេសម៉ាឡេក្នុងរយៈពេល១៤ ថ្ងៃ បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរត្រូវបានបញ្ចប់។…