We TV Cambodia

ទឹកជ្រោះឡែងកៅ

មណ្ឌលគិរី៖ ភ្នំឡែងកៅ មានទឹកជ្រោះដ៏ទាក់ទាញ មិនចាញ់ទឹកជ្រោះប៊ូស្រា

ដោយ៖ពេជ្រ មណ្ឌលគិរី៖ ភ្នំឡែងកៅ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទឹកជ្រោះដ៏ទាក់ទាញ មិនចាញ់ទឹកជ្រោះប៊ូស្រានោះទេ។ធនធានធម្មជាតិ និងជីវៈចម្រុះសំបូរបែបដែលទាក់ទាញរួមមាន៖ ទឹកធ្លាក់ច្រើនដំណាក់បង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះរណ្ដំ។ បើតាម ទិដ្ឋភាពជាក់ស្ដែង ទឹកត្រជាក់ដូចទឹកអម្រិតហូរកាត់ផ្ទាំងថ្មដា រួមផ្សំជាមួយ​សម្រែក​សត្វទោច​(ប្រភេទសត្វដែលមានតម្លៃអភិរក្ស) និងបក្សាបក្សី។ សម្រស់ធម្មជាតិ នៃ ព្រៃស្រោងសើមដុះតាម ជ្រលងភ្នំ សងខាងមាត់ជ្រោះ លប់ទៅដោយដើម​ស្លាព្រៃ និងរុក្ខជាតិតិណ្ណជាតិគួរឱ្យចង់ទៅលេងកំសាន្ត។…