We TV Cambodia

ទីក្រុងហូជីមិញ

Street Food នៅទីក្រុងហូជីមិញដែលអ្នកមិនគួររំលងបើបានទៅលេង

ទោះ​បី​ជា​ប្រភេទ​អាហារ​ខ្លះ​មាន​តម្លៃ​មិន​ដល់​១​ដុល្លារ​ក៏ដោយ តែ​រសជាតិ​គឺ​ឆ្ងាញ់​មិន​អាច​បំភ្លេច​បាន បើ​មិន​បាន​ភ្លក់​ប្រាកដ​ជា​ស្ដាយ​ក្រោយ​ពេល​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ ១. ខ្យង​គ្រប់​ប្រភេទ បើ​និយាយ​ពី​ខ្យង​គឺ​គ្មាន​កន្លែង​ណា​ឆ្ងាញ់​ និង​ធូរថ្លៃ​ដូច​នៅ​ទីក្រុងនេះ​​ឡើយ។ ដោយ​ចាប់​ផ្ដើម​ពី​តម្លៃ​១​ដុល្លារ ដល់​៥​ដុល្លារ​អ្នក​អាច​ទទួល​ទានដូច​ជា​ខ្យង​ឆា​អំពិល​ជូរ​ផ្អែម ខ្យង​ក្រឡុង​ពង​ទា​ប្រៃ និង​ខ្យង​ឆា​ត្រកួន​ជា​ដើម។ ២. ផាក​ឡូវ ចាប់​ផ្ដើម​លក់​ដោយ​ជនជាតិ​ចិន សម្រាប់​ជនជាតិ​ចិន​នៅទីក្រុង​សាយហ្គន តែ​យូរ​ៗ​ទៅ​ ម្ហូប​ប្រភេទ​នេះ​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ជនជាតិ​វៀតណាម។ ផាកឡូវ​នៅ​ទីនេះ​ត្រូវ​បាន​ធ្វើ​ដោយ​មាន​ទឹក​រាង​ខាប់ និង​ជ្រលក់​​ញ៉ាំ​នឹង​នំប៉័ង។…