We TV Cambodia

ទម្លាប់ល្អក្នុងការរស់នៅ

កាយវិការខុសឆ្គងទាំង ៨ យ៉ាង អ្នកអាចកែប្រែបាន

ប្រាកដណាស់ គេអាចសន្និដ្ឋានពីអ្នកបានថាជាមនុស្សមានទំនុកចិត្តប៉ុណ្ណា យកចិត្តទុកដាក់ចំពោះដៃគូរសន្ទនាឬទេ ជឿជាក់ខ្លាំងប៉ុណ្ណានោះ  គេអាចសង្កេតតាមរយៈអាកប្បកិរិយាមួយចំនួនខាងក្រោមនេះ៖ ១ ព្យាយាមមើលមុខដៃគូរសន្ទនារបស់យើង កុំទម្លាក់មុខអ្នកចុះ ពេលកំពុងជជែកគ្នា​ ព្រោះវាបង្ហាញថា អ្នកគ្មានទំនុកចំពោះខ្លួនឯង ដូចកំណាព្យខ្មែរពោលថា ងើបមុខឡើង និយាយឆ្លើយឆ្លង ទើបអ្នកផងគេហៅក្លាហាន។ ២​ អង្គុយឲ្យត្រង់ ខិតឲ្យកៀក សកម្មភាពបែបនេះ នឹងបង្កើតភាពស្និទស្នាល…

ទម្លាប់ប្រចាំថ្ងៃ ៣ ដែលអាចធ្វឱ្យអ្នកកាន់តែសកម្មជាងមុន

ដោយ៖ពេជ្រ រូបតំណាង មានទម្លាប់ជាច្រើនដែលអ្នកធ្លាប់បានអនុវត្ត ក្នុងនោះដែរចំនុចទាំង ៣ នៅខាងក្រោមនេះអាចជាជំនួយដល់អ្នកបន្ថែមទៀតក្នុងទម្លាប់ប្រចាំថ្ងៃ។ ត្បិតថាវាសាមញ្ញតែភាពសាមញ្ញនេះ អាចធ្វើឱ្យអ្នកកាន់តែសកម្មជាងមុនបើអ្នកកាន់តែអនុវត្ត​ និងយល់ច្បាស់ពីអ្វីដែលអ្នកត្រូវធ្វើ។ ១)សួរសំណួរទៅខ្លួនអ្នក សំណួរទាំងនេះមិនគួរផ្តោតលើការងារប្រចាំថ្ងៃដែលអ្នកអនុវត្តទេ ប៉ុន្តែវាគួរតែទាក់ទងនឹងខ្លួនអ្នក។ អ្នកគួរចំណាយពេល១០នាទីក្នុងមួយថ្ងៃដើម្បីសួរខ្លួនឯងថាតើអ្វីដែលធ្វើឱ្យអ្នករំភើប និងរីករាយជាងគេក្នុងពិភពលោកដ៏ធំធេងនេះ។ តើមានអ្វីដែលអ្នកមិនចូលចិត្ត?តើអ្នករស់នៅបានប៉ុន្មានតាមដែលអ្នកចង់បាន?តើអ្នកអាចធ្វើអ្វីដើម្បីផ្លាស់ប្តូរវាបានខ្លះ?​​ ទាំងនេះគឺជាសំនួរដែលនឹងនាំអ្នកអោយក្រឡេកមើលទៅអ្វីដែលចំាបាច់ ហើយនឹងបង្រៀនអ្នកអោយគិតអោយច្បាស់លាស់ជាងមុន។ សំណួរទាំងនេះនឹងធ្វើឱ្យអ្នកស្វែងយល់បន្ថែមអំពីខ្លួនអ្នក។ ២)អាន​បន្ថែម ការអានសៀវភៅអាចនាំមកនូវការផ្លាស់ប្តូរជាច្រើននៅក្នុងជីវិតរបស់អ្នក។…