We TV Cambodia

ទម្លាប់នៃការគេង អ្នកវិទ្យាសាស្រ្ត

អ្នកវិទ្យាសាស្ត្រ៖ មនុស្សឆ្លាតច្រើនតែចូលគេងយឺត

ដោយ៖ពេជ្រ រូបភាព ឯកសារ តាមរយៈការសិក្សាបង្ហាញបានថាមនុស្សដែលក្រោកពីគេងយឺតគឺពិតជាឆ្លាតនិងច្នៃប្រឌិតខ្ពស់ហើយសំខាន់បំផុតពួកគេឆ្លាតវៃខុសពីមនុស្សធម្មតា។អ្នកវិទ្យាសាស្ត្របានរកឃើញថាមនុស្សវៃឆ្លាតមិនសូវយកចិត្តទុកដាក់នឹងរឿងប្រចាំថ្ងៃប៉ុន្មានទេ ពួកគេខុសប្លែកពីអ្នកដទៃដែលអ្នកខ្លះបានរៀបចំគម្រោងនៅថ្ងៃស្អែក មុនពេលចូលគេង។ របាយការណ៍របស់ប៊ីប៊ីស៊ីបញ្ជាក់ថា អ្នកដែលចូលគេងយប់ជ្រៅមិនសូវមានអារម្មណ៍ធុញថប់ហើយក៏កាន់តែសប្បាយរីករាយដែរ។ ការពន្យល់បែបវិទ្យាសាស្ត្រប្រហែលជាត្រូវធ្វើច្រើន ជាមួយនឹងការពិតដែលថាអ្នកក្រោកពីព្រលឹមប្រើ cortisol កាន់តែច្រើនដែលបណ្តាលឱ្យឈឺសាច់ដុំកាន់តែខ្លាំងឈឺក្បាលនិងរោគសញ្ញាត្រជាក់។ នៅក្នុងការសិក្សា សកម្មភាពខួរក្បាលដែលគេប្រៀបធៀបរវាងអ្នកដែលគេងព្រលប់ និងសត្វទីទុយដែលចូលចិត្តគេងរហូតដល់ពេលយប់។ ជាក់ស្ដែង រាងកាយសត្វទីទុយទទួលបានពិន្ទុខ្ពស់ ជាងអ្នកដែលគេងពីប្រលប់។ ដូចគ្នានេះដែរយោងតាមការស្រាវជ្រាវដែលធ្វើឡើងនៅសាកលវិទ្យាល័យ អាឌែលដេត…