We TV Cambodia

ត្រសក់ចាវ

ប្រជាជនខ្មែរចាត់ទុកត្រសក់ចាវ ជាអាហារបម្រុងទុកដ៏សំខាន់ប្រចាំគ្រួសារ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ កំពង់ចាម៖ ត្រសក់ចាវ ត្រូវបានប្រជាជនខ្មែរនៅតាមតំបន់មួយចំនួន ចាត់ទុកថាជាអាហារបម្រុងដ៏សំខាន់ប្រចាំគ្រួសារ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ខាត់ គន្ធា។ អ្នកស្រីបានលើកឡើងថា  គ្រួសារអ្នកស្រីតែងតែធ្វើត្រសក់ចាវនេះជាប្រចាំ ដើម្បីធ្វើជាស្បៀងបម្រុងទុកផង និងសម្រាប់ លក់ ដែលជាមុខរបរបន្ទាប់បន្សំ ហើយជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ អ្នកស្រីបញ្ជាក់ថា វិធីសាស្ត្រនៃការធ្វើត្រសក់ចាវមានតាំងពីជំនាន់ដូនតាមកម្លេះ  សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងពេលរដូវទឹកជំនន់…