We TV Cambodia

តម្រូវការផ្ទះ

តោះ!មកស្វែងយល់ពី តម្រូវការផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជា

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ តាមរយៈការលើកឡើងរបស់លោកង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចបានឱ្យដឹងថា ប្រជាជនកម្ពុជាប្រហែល៩,៨លាននាក់ (ឬ៦១%នៃប្រជាជនសរុប) នៅមានកង្វះខាតក្នុងការទទួលបានផ្ទះសមរម្យសំរាប់រស់នៅ។ តួយ៉ាង រដ្ឋាភិបាលកម្ពុជាបានកំណត់តម្លៃទាបបំផុតសំរាប់ផ្ទះដែលមានតម្លៃសមរម្យចាប់ពីតម្លៃ១៥០០០ដុល្លា។ យោងតាមនិយមន័យសកល ផ្ទះតម្លៃសមរម្យគឺមានតម្លៃសរុបស្មើនឹង៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់គ្រួសារនីមួយៗ។ ខាងក្រោមនេះជាឧទាហរណ៍ពីផ្ទះតម្លៃសមរម្យសំរាប់គ្រួសារកម្មករក្នុងវិស័យកាត់ដេរដែលធ្វើការជាកម្មករទាំងប្តីប្រពន្ធ៖ ១) ប្រាក់ខែគោលក្នុងឆ្នាំ២០២០គឺ១៩០ដុល្លា ទាំងប្រាក់ថែមម៉ោងកម្មករ១នាក់អាចរកចំណូលបានប្រហែល៣០០ដុល្លាក្នុង១ខែ។ ២) ពីរនាក់ប្តីប្រពន្ធអាចរកចំណូលបាន៦០០ដុល្លា ក្នុង១ខែ។…