We TV Cambodia

ជិះកង់

ចំណាយពេលជិះកង់ ២០ នាទី ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជំងឺបេះដូងដល់ទៅ ៥០%

បច្ចុប្បន្នគឺការនិយមចូលចិត្តជិះកង់ហាត់ប្រាណមានច្រើនព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យ​កើត​ជំងឺបេះដូងបានច្រើន​ណាស់។ រូបភាពតំណាង អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យមនុស្សពេញវ័យ អាយុចាប់ពី ១៨-៦៤ ឆ្នាំ គួរបញ្ចេញសកម្មភាពរាងកាយយ៉ាងហោចណាស់ ១៥០ នាទី/សប្តាហ៍។ ហើយការសិក្សាជាច្រើនបានរកឃើញ​ថា ជិះកង់ត្រឹម ២០នាទី/មួយថ្ងៃគឺអាចជួយសុខភាពបានច្រើន កាត់បន្ថយហានិភ័យជំងឺបេះដូង គាំងបេះដូង…