We TV Cambodia

ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន

ព័ត៌មានរូបភាព៖ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពមានអាសន្ន

ដោយ៖ពេជ្រ ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ និងគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់បានពិនិត្យរួចរាល់អស់ហើយ ដែលនឹងបញ្ជូនទៅសភាពិនិត្យ និងអនុម័តតែម្តង ដោយមិនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះទេ។