We TV Cambodia

ចំណេះដឹងបែបពិចារណា​

ភាគីថៃ៖ សំណង់ប្រាសាទ មិនបានលួចប្លង់ ឬចម្លងតាមប្រាសាទអង្គរវត្តទេ!

ក្រសួងវប្បធម៌ ប្រកាសព័ត៌មានអំពីការកសាងប្រាសាទនៅប្រទេសថៃ ថ្លែងក្នុងន័យដើមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការណ៍យ៉ាងជិតស្និទជាមួយស្ថានអង្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីស្រាវជ្រាវរកព័ត៌មានបន្ថែម ទាក់ទងនឹងការសាងសង់ប្រាសាទមួយនៅខេត្តបុរីរម្យក្នុងប្រទេសថៃ។ ជាមួយគ្នា ភាគីថៃបានអះអាងថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបទស្ថាបត្យកម្មប្រាសាទអង្គរវត្ត ឬសូម្បីតែប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែថៃសាងតាមគំនូសប្លង់ដោយខ្លួនឯង ទៅតាមរចនាបទស្ថាបត្យកម្មប្រាសាទបុរាណក្នុងប្រទេសថៃ។​ ដូច្នេះ បងប្អូនជនរួមជាតិខ្មែរយល់យ៉ាងណា សូមមេត្តាត្រិះរិះពិចារណាតាមការគូរ។ ចុចអានបន្ត៖ ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​…

សត្តឃាតដ្ឋានឆ្កែនៅស្គន់បានបិទជាស្ថាពរ

ប្រទេសកម្ពុជាជាប្រទេស ដែលមានអត្រាជំងឺឆ្កែឆ្កួតលើមនុស្សខ្ពស់ជាងគេលើពិភពលោក។ តាមការប៉ាន់ប្រមាណថាមានមនុស្សស្លាប់ ៨០០ នាក់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំ ករណីស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះ។ យោងតាមរបាយការណ៍របស់អង្គការសុខុមាលភាពសត្វពិភពលោកឈ្មោះ FOUR PAWS និងអង្គការសង្គ្រោះសត្វកម្ពុជា Animal rescue ស្ដីពីអាជីវកម្មសាច់ឆ្កែនៅប្រទេសកម្ពុជា២០១៩ បន្ទាប់ពីបានបិទទីសត្តឃាតសត្វឆ្កែនៅខេត្តសៀមរាបបានជោគជ័យ ពេលនេះកិច្ចខំប្រឹងប្រែងរបស់អង្គការ FOUR PAWS និងដៃគូរបស់យើងគឺអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue…

ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​

នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ…

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

ជាធម្មតា យើងតែងតែស្វែងរកផលិតផលប្រើប្រាស់ដែលល្អសម្រាប់សុខភាពរាងកាយយើង អាចទទួលទានយ៉ាងឆ្ងាញ់ជាប់ចិត្ត​ ថែមទាំងបានសម្រស់ទៀត។ អីច៊ឹង ទឹកឃ្មុំនេះហើយជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់អ្នក ហើយអ្នកអាចចាប់ផ្តើមទទួលទានទឹកឃ្មុំក្នុងមួយថ្ងៃ ១ស្លាបព្រាជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងក្មេងជាងវ័យ។ ១ ស្បែកភ្លឺស្រស់ថ្លា ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយសម្រាប់រាងកាយ។​ នៅពេលយើងទទួលទានជាប្រចាំ វានឹងជួយសំអាតរាងកាយរបស់អ្នកនូវជាតិពុលផ្សេងៗ លើសពីនេះទៀត វាជួយប្រឆាំងនឹងបាក់តេរីអាក្រក់ក្នុងរាងកាយ ដោយជួយធ្វើអោយស្បែករបស់អ្នកភ្លឺថ្លា ស្បែកមានសំណើម។…

ដើម្បីមានអនាគតផ្នែកហិរញ្ញវត្ថុល្អ អ្នកគួរបោះបង់ «ទម្លាប់អាក្រក់៤យ៉ាង» នេះ

ដោយ៖ស្រីពេជ្រ ប្រភពរូបភាព៖​ Google នាពេលបច្ចុប្បន្ននេះ​ យើងឃើញថាមនុស្សមួយចំនួននៅមិនទាន់មានការគិតគូរជាចំបង បាក់ពាក់ព័ន្ធនិងអនាគត់នៃការទុកដាក់ផ្នែកហិរញ្ញវត្ថុនោះទេ ពោលគឺពួកគេនៅមានទម្លាប់អាក្រក់មួយចំនួនដោយមិនដឹងខ្លួន ហើយគិតថាវាជារឿងសាមញ្ញធម្មតា។​ តាមការពិតទៅ  ក្នុងវ័យជាយុវវ័យជាវ័យដែលកំពុងលូតលាស់ ប្រឹងប្រែងទាំងការរៀនសូត្រ ធ្វើការងារ មានគំនិតសន្សំ ចេះរកចំណូលបន្ថែម ដូច្នេះហើយជាការល្អគឺប្រឹងទាន់ខ្លួននៅក្មេង កាលបើចាស់ទៅហើយគឺគ្មានពឹងអ្នកណាកើតទេ។ ហើយខាងក្រោមនេះ គឺជាទម្លាប់មិនល្អ ឬទម្លាប់មិនគួរបន្តអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ៖​ ១)…