គួរចម្អិនអាហារបែបណា ទើបទទួលបានប្រយោជន៍បានច្រើនចំពោះសុខភាព ?
របៀបចម្អិនខ្លះ ផ្តល់ផលល្អ ដោយអាចរក្សាគុណភាពអាហារ ទាំងខាងរសជាតិ និងខាងជីវជាតិ ឯរបៀបចម្អិនខ្លះទៀត អាចឆ្ងាញ់មាត់ តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃអនាគតសម្រាប់សុខភាព។ តើរបៀបចម្អិនអាហារណាផ្តល់ផលប៉ះពាល់ដល់ចំណីអាហារ និងសុខភាព ? ថ្វីបើការចម្អិនអាចធ្វើឱ្យមូលេគុលខ្លះក្នុងចំណីអាហារបន្លែសាច់ប្តូរទម្រង់ តែក៏មានមូលេគុលខ្លះទៀតងាយបរិភោគ ដូចករណីចំណីអាហារមានផ្ទុកពពួកសារធាតុសរសៃច្រើនជាដើម។ ការចម្អិនក្នុងទឹក ការចម្អិនក្នុងទឹក អាចនឹងធ្វើឱ្យសារធាតុរ៉ែមួយចំនួន ព្រមទាំងវីតាមីន ជាពិសេសវីតាមីនបេ និងសេ…