We TV Cambodia

ចម្រៀង

តើលោកអ្នកដឹងទេថាការស្ដាប់តន្រ្តីមិនមែនអត់ប្រយោជន៍ទេ ?

ការ​ស្ដាប់​​តន្ត្រី​ជាការកម្សាន្ត​អារម្មណ៍​មួយ​បែប ហើយ​ការ​សិក្សា​មួយ​ចំនួន​បាន​លើក​មកថា​ ​តន្រ្តី​ថែម​ទាំង​ជួយ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រ​សើរ​ថែម​ទៀត​។ ដូច​យើង​ដឹង​ហើយ​ថា​តន្ត្រី​ជា​ប្រ​ភព​កម្សាន្ត​ និង​ឆ្លុះ​បញ្ចាំង​ជា​រឿង​រ៉ាវ​ផ្សេងៗ​ ក្រៅពី​នេះ​តន្រ្តី​ក៏​អាច​ជួយ​ឲ្យ​ចិត្ត​យើង​ស្ងប់​ ផ្ដល់​​ថា​ម​ពល​ដល់​រាង​កាយ និង​ជួយ​យើង​គ្រប់​គ្រង​ការ​ឈឺ​ចាប់​​ទៀត​ផង​។ ខាង​ក្រោម​នេះ​ជា​គុណ​ប្រយោជន៍​ដែល​យើង​អាច​ទទួល​បាន​ពី​ការ​ស្ដាប់​តន្រ្តី​៖​ ១.ជួយ​ដល់​ការ​ចង​ចាំ អត្ថប្រយោជន៍ពីការស្ដាប់តន្រ្តី ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​បើក​តន្ត្រី​កំដរ​អារម្មណ៍​​ធ្វើ​អ្វី​មួយ គឺ​ជួយ​ឲ្យ​យើង​មាន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់​លើ​ការ​ងារ ឬ​សកម្មភាព​ផ្សេង​ទៀត​បាន​។ ម្យ៉ាង​ទៀត ការ​បើក​តន្ដ្រី​ស្ដាប់​​បែប​នេះ​ក៏​អាច​ជួយ​បង្កើន​សមត្ថ​ភាព​ចង​ចាំ​លើ​កិច្ច​ការ​​អ្វី​មួយ​បាន​ផង​ដែរ​សម្រាប់​មនុស្ស​វ័យ​ចំណាស់។​ ២. ជួយ​ឲ្យ​ញ៉ាំ​អាហារ​តិច អត្ថប្រយោជន៍ពីការស្ដាប់តន្រ្តី ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា តន្ត្រី​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ដែរ។…