We TV Cambodia

គោលនយោបាយគាំពារសង្គម

រដ្ឋាភិបាល នៅតែបន្តអនុវត្តគោលនយោបាយគាំពារសង្គម

ដោយ៖ពេជ្រ ភ្នំពេញ៖ រដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយគាំពារសង្គម ដែលមានការបន្តយកចិត្តទុកដាក់ឧបត្ថម្ភចំពោះកម្មការីនី ដែលជាស្រ្តីមានផ្ទៃពោះ គ្រួសារដែលមានជីវភាពក្រីក្រ និងបង្កើនមូលធនថវិការ សាច់ប្រាក់ពលកម្ម។ នេះបើតាមសេចក្ដីសេចក្ដីប្រកាសព័ត៌មានក្នុងលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីពេលកន្លងទៅ។ ក្នុងសេចក្ដីសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា រដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់កម្មករនិយោជិត ដែលបានព្យួរការងារកំឡុងពេលដែលរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនបានផ្អាកដំណើរការ ដោយសារតែរងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាជំងឺកូវីដ១៩ ស្របតាមការផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕