We TV Cambodia

គណនីហ្វេសប៊ុក

ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

សម្រួលអត្ថបទដោយ៖​ រដ្ឋ ស្រីពេជ្រ   តាមរយៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថាវាមិនមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ (Ransomware) បានប្រើគេហទំព័រនិង បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយទិន្នន័យដែលគេបានលួចដើម្បីបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់ជាថ្នូរនឹងការបញ្ឈប់ការផ្សព្វផ្សាយឬលក់ទិន្នន័យ ប៉ុន្តែនៅពេលថ្មីៗនេះពួកគេបានប្រើវិធីថ្មីទៀតហើយ ដោយប្រើគណនីហ្វេសប៊ុកដែលគេបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ បើតាមលោក Chris Hodson ដែលជាម្ចាស់គណនីហ្វេសប៊ុកបានប្រាប់អ្នកស្រាវជ្រាវឱ្យដឹងដែរថា គណនីរបស់លោកត្រូវបានគេលួចចូលទៅកាន់កាប់ ហើយនេះជាគណនីតែមួយគត់របស់លោកដែលមិនបានប្រើប្រព័ន្ធការពារ…