We TV Cambodia

ខេត្តសៀមរាប

តោះ ទៅលេងខេត្តសៀមរាប! អភិបាលខេត្តសៀមរាបត្រៀមរៀបចំកម្មវិធីកម្សាន្តជាច្រើន សម្រាប់ថ្ងៃឈប់សម្រាកខាងមុខ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ សៀមរាប៖ អភិបាលខេត្តសៀមរាបនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើនតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ទទួលភ្ញៀវទេសចរណ៍ នាថ្ងៃឈប់សម្រាកខាងមុខនេះ។ នេះបើតាម រដ្ឋបាលខេត្តសៀមរាបថ្ងៃ ០៥ សីហា ឆ្នាំ២០២០។ តាមរយៈរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម…

ខេត្តសៀមរាប បានបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកកម្ពស់សុខភាពអ្នកបរិភោគ

ដោយ៖ពេជ្រ សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកកម្ពស់សុខភាពអ្នកបរិភោគ ដោយទទួលបានការចាប់អារម្មណ៍គាំទ្រពីប្រជាពលរដ្ឋ។នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃ ១៨ កក្កដា ឆ្នាំ២០២០កន្លងទៅ។ អាជ្ញាធរខេត្ត​បានរៀបចំ​ផ្សារ​បន្លែ​សុវត្ថិភាព​( គ្មាន​ជាតិគីមី ) មួយកន្លែង​នៅលើ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់ ក្នុង​ក្រុង​សៀមរាប ដើម្បី​លក់ដូរ​បន្លែ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​យកទៅ​ប្រើប្រាស់ និង​ធ្វើ​ម្ហូបអាហារ​ដែល​បន្លែ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ឡើយ ។ អាជ្ញាធរខេត្តសៀមរាបបានឱ្យដឹងថា…

ការចិញ្ចឹមមាន់ស្រែកំពុងត្រូវប៉ាន់ទោះបីអំឡុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ

ដោយ៖ពេជ្រ ​សៀមរាប​៖ ខណៈកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ក៏ពិតមែន ប៉ុន្តែងាកមកមើលមុខរបរចិញ្ចឹមមាន់ស្រែរបស់ប្រជាពលរដ្ឋនៅតាមតំបន់ គឺមានការពេញនិយម និងមិនមានការប្រឈមអ្វីនោះឡើយ។ ជាក់ស្ដែងប្រជាពលរដ្ឋម្នាក់ ដែលរស់នៅ​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប បានឱ្យដឹងថាគាត់​អាច​រកចំណូលបាន​ប្រហែល​៧០០​ដុល្លារ​ក្នុង​មួយខែ ពី​ការលក់​សាច់មាន់​នេះ​។​ ​លោក ចៅ មាន ម្ចាស់​កសិដ្ឋាន​មួយកន្លែងនៅខេត្តសៀមរាប បាន​ឲ្យ​ការចិញ្ចឹម​មាន់​តាម​ល​ក្ខ​ណ​:​ធម្មជាតិ​មានដំណើរ​ការល្អ​ណាស់ បច្ចុប្បន្ន​លោក​មាន មាន់ពូជ​ប្រមាណ​ជាង​៥០០​ក្បាល​សម្រាប់​ផលិត​កូន​លក់…

អាជ្ញាធរជាតិអប្សរា៖ រកឃើញសិលាចរារឹកថ្មី អាយុកាលជិត ១ពាន់ឆ្នាំ

ដោយ៖ពេជ្រ ​សៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ចារ​លើ​ផ្ទាំង​ថ្មភក់​ដែល​គេ​យកមក​រៀប​ជា​គ្រឿង​បង្គុំ​ថ្ម​កម្រាល​ខ្លោងទ្វារ​ខាងមុខ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទទន្លេស្ងួត​ក្នុងពេល​លាង​សម្អាត​ថ្ម មុន​យកទៅ​រៀប​ផ្គុំ​នៅ​ទីតាំង​ដើម​វិញ​។ ថ្ម​ចារឹក​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​យកមក​រក្សាទុក​នៅក្នុង​ទីស្នាក់ការ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​ ​ បើតាមលោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ឱ្យដឹងថា ផ្ទាំង​ថ្ម​ចារឹក​នេះ​អាច​ពុំមែន​ជា​របស់​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ទេ ប្រហែលជា​គេ​យក​ចេញពី​ប្រាសាទ​ណាមួយ​មក​ប្រើ​ធ្វើជា​ថ្ម​កម្រាល…

ម្ដាយកូន០២នាក់នៅខេត្តសៀមរាប ផ្ទុកកូវីដ១៩

ដោយ៖ពេជ្រ សៀមរាប៖ ស្រ្តីជនជាតិខ្មែរអាយុ ៣៥ ឆ្នាំ​ត្រូវជាម្ដាយ និងកូនប្រុសអាយុ១២ ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប បានពិនិត្យឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ម្ដាយនិងកូន ទាំងពីរនាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកកូន០២នាក់ និងឪពុកក្មេក មិនមានផ្ទុកវីរុសរលាកសួតនេះទេ។ ជាមួយគ្នានេះដែរ…