We TV Cambodia

ក្លឹបហាត់ប្រាណ

ក្លឹបហាត់ប្រាណទូទាំងប្រទេសត្រូវបិទជាបណ្ដោះអាសន្ន

ដោយ៖ពេជ្រ ភ្នំពេញ៖ នៅថ្ងៃទី០២ មេសា ឆ្នាំ ២០២០ ម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសស្ដិពីការប្រកាសផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន។ ដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំស្នើឲ្យអាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃជំងឺនេះបានបញ្ចប់។